You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

កំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ព្រមទាំងផ្សព្វផ្សាយការងារប្រឡងប្រណាំងរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានផ្សព្វផ្សាយសមាសភាពក្រុមប្រឹក្សាប្រលងប្រណាំងដែលរួមមានចំនួន ១៩ស្ថាប័យ និងអង្គភាពក្នុងរួមមាន មន្ទីរទាំង៦ មូលដ្ឋានក្រុងស្រុកទាំង៩និងស្នាក់ការសន្តិសុខទាំង៤។
– អំពីខ្លឹមសារដែលត្រូវប្រលងប្រណាំងមាន៤ចំនួនដូចខាងក្រោម៖
១-គោរពវិន័យ និងការចាត់តាំងបានល្អ
២-សាមគ្គីផ្ទៃក្នុងអង្គភាពបានល្អ ចេះយោគយល់អធ្យាស្រ័យ និងចេះជួយគ្នាទៅវិញទៅមក
៣-ទំនាក់ទំនងសហការល្អ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋអោយបានល្អ
៤-ការងារបង្កបង្កើនផល និង ចិញ្ចឹមសត្វត្រូវអនុវត្តអោយបានតាមការកំណត់សន្ទស្សន៍របស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។