កំពង់ធំ៖ នៅវេលាម៉ោង ៨:០០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី ចំនួន០៨នាក់ នាំយកថវិការគ្រួសារ កងរាជអាវុធហត្ថខេត្ត ចំនួន ៣.៨០០.០០០រៀល(បីលានប្រាំបីសែនរៀលគត់)និងអង្ករចំនួន១០០គីឡូក្រាមប្រគល់ជូនដល់លោក អនុសេនីយ៍ទោ ជុំ សល់ នាយការិយាល័យ ផែនការសរុបនៃមន្ទីរបច្ចេកទេសព័ត៌មានសន្តិសុខខេត្ត ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងបន្តសំរាកព្យាបាលជំងឺនៅលំនៅដ្ឋាន៕