You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់

ពោធិ៍សាត់៖ នៅវេលាម៉ោង ០៨ និង ០០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើនៅចំណុចភូមិ/ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយធ្វើការអប់រំ និងធ្វើកិច្ចសន្យាម្ចាស់រោងសិប្បកម្មឈ្មោះ សៀង អុន ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិ/ឃុំខាងលើឲ្យរុះរើខ្លួនឯង។