ឧត្តរមានជ័យ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក អនុសេនីយ៍ឯក ហើន សំបោន មេបញ្ចាកររង កងរាជអាវុធហត្ថ ស្រុកអន្លង់វែង សហការជាមួយកម្លាំងចម្រុះ ដឹកនាំបញ្ជារួមដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ ចុះបង្រ្កាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានឃាត់បានរថយន្តម៉ាកតូយូតាវីហ្គូ ពណ៌ត្រេអ៊ីពាក់ស្លាកលេខខ.ម០៧ ២-៥០២២ ចំនួន ១គ្រឿង និងឈើប្រណិត (ធ្នង់តាប់) ចំនួន ៣៨ដុំ ស្មើ ១,២៥ម៉ែត្រគូប ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងខាងលើបានរក្សាទុកនៅ រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី។