កំពត៖ នៅវេលាម៉ោង ១៧ និង ១០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិតេជោ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងស្នាក់ការអូរដីស បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ០៥នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស ចំនួន១០កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច។