You are currently viewing តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថ ទើបសម្រាលកូន

តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថ ទើបសម្រាលកូន

ប៉ៃលិន៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ១.០០០.០០០៛ ( មួយលានរៀល ) ទៅប្រគល់ជូនភរិយាលោក អនុសេនីយ៍ទោ គាំ សាវៃ នាយការិយាល័យបទល្មើសឧក្រិដ្ឋ ដែលទើបនឹងសម្រាលកូនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅគ្លីនិច វិបុលសុខ ស្ថិតនៅខេត្តប៉ៃលិន។