ឧត្តរមានជ័យ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយ លោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានស្រុក សហការជាមួយកម្លាំងចំរុះ ដឹកនាំបញ្ចារួមដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ ចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ លន វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានរកឃើញឈើប្រណិត (ប្រភេទធ្នង់) ចំនួន ១៧ដុំ ស្មើ១,១៧៥៥ម៉ែត្រគូប ឈើលេខ១ (សុក្រម) ចំនួន ១៩ដុំ ស្មើ ០,៣២៣៧ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងខាងលើបានរក្សាទុកនៅ រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី។