You are currently viewing ឧត្តមសេនីយ៍ ត្រី សេង មហា អញ្ជើញសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ!

ឧត្តមសេនីយ៍ ត្រី សេង មហា អញ្ជើញសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ!

តាកែវ៖ នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី នួន ចន្ថា នាយការិយាល័យហ្វឹកហ្វឺន សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកេតុមាលា ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ បាននាំយកថវិកាមូលនិធិមហាគ្រូសារ កងរាជអាវុធហត្ថខេត្ត ចំនួន ១.០៣០.០០០៛ និង ១០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។