You are currently viewing ជនសង្ស័យករណីគ្រឿងញៀនចំនួន ០៧នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាប!

ជនសង្ស័យករណីគ្រឿងញៀនចំនួន ០៧នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាប!

រតនគិរី៖ នៅវេលាម៉ោង ២១និង ០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្ដូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្ដូងមាស នឹងដោយមានការសម្របសម្រួលពីលោក រ៉ា បូវ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិកេត ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យ ០៧នាក់ និងដកហូតវត្ថុតាងម្សៅក្រាមសខ្លាចំនួន ១៥កញ្ចប់, ប្រាក់រៀលចំនួន ៦០.០០០រៀល, ប្រាក់វៀតណាមចំនួន ៩០០.០០០ដុង, ម៉ូតូចំនួន ០៥គ្រឿង, ទូរស័ព្ទដៃចំនួន ០៧គ្រឿង និងសម្ភារៈសម្រាប់សេបថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។