ភ្នំពេញៈ វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ច ប្រជុំបូកសរុបការងារជំនាញ ហិរញ្ញវត្ថុទូទាំងរាជធានីខេត្ត ប្រចាំខែមិថុនា និងទិសដៅបន្តប្រចាំខែកក្តដា ឆ្នាំ២០១៦ ដែលប្រព្រឹត្ត
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភិរម្យ នាយការិយាល័យ ហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់នាយការិយាល័យ ហិរញ្ញវត្ថុតាមបណ្តាខេត្ត និងចំណុះស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ សរុបចំនួន ៦៥នាក់។