កោះកុង៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជា នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានទទួលម៉ាស, ស្រោមដៃ និងទឹកបាញ់សម្លាប់មេរោគ ពីតំណាងក្រុមហ៊ុនឆៃណាហ័រទានវិនិយោគថាមពលអគ្គីសនី (ស្ទឹងឬស្សីជ្រុំ) ដើម្បី ចែកជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ ខេត្តកោះកុង ទុកប្រើប្រាស់ក្នុងអង្គភាព។