កែប៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមពិធីបុណ្យសពលោក វរសេនីយ៍ទោ កែវ អៀង អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តកែបចូលនិវត្តន៍ ដែលបានទទួលមរណៈភាពដោយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង រោគាពាធ។
ក្នុងនោះផងដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បាននាំយកថវិកាមូលនិធិអតីតៈមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥០០០.០០០រៀល ព្រមទាំងថវិកានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកែបចំនួន១.១២៥.០០០រៀល ប្រគល់ជូនគ្រួសារ សព ដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យផងដែរ។