You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចូលរួមពិធីបុណ្យសពអតីតមន្ត្រីកងរាជអាវុធហត្ថខេត្តដែលបានចូលនិវត្តន៍!

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញចូលរួមពិធីបុណ្យសពអតីតមន្ត្រីកងរាជអាវុធហត្ថខេត្តដែលបានចូលនិវត្តន៍!

ព្រៃវែង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយ នាយរង កងរាជអាវុធហត្ថដែលចូលនិវត្តន៍ លោក នាយឧត្តមសេនីយ៍ បានបង្កើតមូលនិធិ អតីត មហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយដល់គ្រួសារអតីតអាវុធហត្ថចូលនិវត្តន៍។ ជាក់ស្តែងនៅរសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទបាននាំយកថវិកាមូលនិធិអតីតៈមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥.០០០.០០០៛, អង្ករ ៥០គីឡូក្រាម, មី ៣កេស, ទឹកក្រូច ២កេស, ទឹកប៉ូការីស្វេត ១កេស, ទឹកបរិសុទ្ធ ២កេស ប្រគល់ជូនដល់គ្រួសារសព លោក ពោន ហយ អតីតកងរាជអាវុធហត្ថខេត្តព្រៃវែង ចូលនិវត្តន៍ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយរោគគាពាធ។