You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង១១.០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចពាមព្រែករាំងទិល ភូមិព្រែក ឃុំរាំទិល ស្រុកកណ្តៀង ដោយបានរុះរើលូកងស្បៃមុង ២០គ្រឿង របាំងស្បៃមុង៥ខ្សែ ប្រវែង៨០០ម៉ែត្រ បង្គោល ៥៥០ ដើម និងលែងកូនត្រីចម្រុះ ៥គីឡូក្រាម (ម្ចាស់គេចខ្លួន) វត្ថុតាងខាងលើត្រូវបានធ្វើការបំផ្លាញចោលនៅហ្នឹងកន្លែង។