ប៉ៃលិន៖ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនៅថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ១,០០០,០០០៛ ប្រគល់ជូនភរិយាលោក អនុសេនីយ៍ទោ ហៀង សុងគា ជំនួយការ កងរាជអាវុធហត្ថក្រុងប៉ៃលិន ដែលទើបនឹងសម្រាលកូនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។