អហ ព្រះសីហនុ៖ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ មានអំពើហិង្សាមួយកើតបង្កឡើងដោយមនុស្ស ៥នាក់ (ជនបរទេស៣នាក់និងជនជាតិខ្មែរ២នាក់)។ កម្លាំងមន្ទីរយុត្តិធម៏អាវុធហត្ថខេត្ត បានឃាត់ខ្លួនជនបង្កចំនួន ០៥នាក់។ ១/ឈ្មោះ MATTEO MOLATELLI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអ៊ីតាលី។ ២/ឈ្មោះ FABIO ALVONI ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិអ៊ីតាលី។ ៣/ឈ្មោះ ANDREA CATTO ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអ៊ីតាលី។ ៤/ឈ្មោះ ឌី វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកហាងម៉ូនសាក់ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ៥/ឈ្មោះ ដេន ឌុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋានម៉ូនសាក។ មូលហេតុបង្កឱ្យមានអំពើហិង្សានេះ គឺមកពីក្រុមជនបរទេសបាត់កាបូបរួចជជែកជាមួយជនជាតិខ្មែរដែលជាបុគ្គលិកហាងមិនត្រូវគ្នា ក៏ប្រើអំពើហិង្សា។ ចាប់យកវត្ថុតាង កំបិតចំនួន ៣។ កម្លាំងជំនាញកំពុងសាកសួរ ដើម្បីកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត។

បាត់កាបូបជជែកគ្នាមិនត្រូវគ្នាក៏ប្រើហិង្សាត្រូវនាំខ្លួនទាំង៥នាក់មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
- Post author:Eng Hy
- Post published:August 16, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

សព ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី គីមឈុនដង្ហែចេញពីគេហដ្ឋានមកកាន់វត្តអង្គត្រគៀតនៅព្រឹកនេះ

ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទពីជនបទេសត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ០៨នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

លោកវរសេនីយ៍ឯក ចាន់ ដា ចុះសាកសួរសុខទុក្ខ នាយទាហាន ដែលកំពុងសម្រាកធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩

ឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីជួញដូរ នូវសារធាតុញៀន
