តាកែវ៖ នៅវេលាម៉ោង ១០ និង ៣០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះអណ្តែតដឹកនាំដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញា ជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំណុចមុខខ្លោងទ្វាវត្តជួសស្ថិតនៅភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះង៉ែត ស្រី ភេទស្រី យុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខបរមិនពិតប្រាកដ រស់នៅ ភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០២កញ្ចប់ និងទូរស័ព្ទចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។