You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ព្រមទាំងក្រុមគ្រួសារ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ព្រមទាំងក្រុមគ្រួសារ

សារលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ព្រមទាំងក្រុមគ្រួសារ
ខ្ញុំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង
មានក្ដីខ្សឹកខ្សួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទទួលមរណភាពនៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០៖៥៥ នាទីព្រឹក ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ។
ការបាត់បង់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី គឺជាការបាត់បង់នូវស្វាមី ប្រកបដោយសង្គហធម៌ ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងការ
បាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញ ដោយឆន្ទៈ មនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ពិសេសបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃវប្បធម៌ ព្រះពុទ្ធសាសនា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ខ្ញុំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕
សូមគោរពចូលរួមរំលែកទុក្ខពី
នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ គណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង
ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកាទាំងអស់