មណ្ឌលគីរី៖ ព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ដោយទទួលបានការអនុញ្ញាតិពីលោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងនាំយកនូវអំណោយមួយចំនួនរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់កម្លាំងកងរាជអាវុធហត្ថសហការជាមួយអង្គការសហគមន៏អភិរក្សសត្វព្រៃ(Wildlife Conservation Society) នៅស្នាក់ការកែវសីម៉ា ស្ថិតក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។