ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃទេស បានអនុញ្ញាតឲ្យ លោក វរសេនីយ៍ឯក ជូសែល ជេហ្សូនីហ្គា អនុព័ន្ធយោធាអមស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ជម្រាបលា បន្ទាប់ពីលោកបានបំពេញបេសកកម្មនៅកម្ពុជា រយៈពេល ៣ ឆ្នាំកន្លងមក។