ប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនៅថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន១.០០០.០០០៛ ទៅប្រគល់ជូនភរិយាលោក វរសេនីយ៍ត្រី ជូ សុខា ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលទើបនឹងសម្រាលកូន ដល់គេហដ្ឋានស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។