ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ទឹម វណ្ណិ នាយរងសេនាធិកងរាជអាវុធហត្ថខេត្តស្វាយរៀង ការដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដា្ឋនកងរាជអាវុធហត្ថស្រុករមាសហែក កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារភូមិ បានជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានចំនួន ០៣គ្រួសារ ស្មើនឹង ០៣ខ្នងផ្ទះ ក្នុងនោះនៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែកបានចំនួន ០២គ្រួសារ ( ម្ចាស់ផ្ទះឈ្មោះ ខេង ភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ, ម្ចាស់ផ្ទះឈ្មោះ សោម ភាន់ ភេទប្រុស អាយុ ៤៦ឆ្នាំ ) និងនៅភូមិធ្លក ឃុំដូង ស្រុករមាសហែកបានចំនួន ០១គ្រួសារ ( ម្ចាស់ផ្ទះឈ្មោះ អ៊ុង ញឹម ភេទប្រុស អាយុ ៦៧ឆ្នាំ)។