You are currently viewing អាវុធហត្ថខេត្តពោធិ៍សាត់ ចុះអប់រំ និងធ្វើកិច្ចសន្យាម្ចាស់រោងសន្និធិផលអនុផលព្រៃឈើឈប់ទិញឈើអានាធិបតេយ្យ

អាវុធហត្ថខេត្តពោធិ៍សាត់ ចុះអប់រំ និងធ្វើកិច្ចសន្យាម្ចាស់រោងសន្និធិផលអនុផលព្រៃឈើឈប់ទិញឈើអានាធិបតេយ្យ

ពោធិ៍សាត់៖ នៅម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យរោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើ នៅចំណុចភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ម្ចាស់ឈ្មោះ ទឹម ហុង ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិ/សង្កាត់ខាងលើ ដោយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាម្ចាស់រោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើឈប់ទិញឈើអានាធិបតេយ្យ។