You are currently viewing Video Conference ត្រូវបានតម្លើងរួចរាល់ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ!

Video Conference ត្រូវបានតម្លើងរួចរាល់ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ!

ឧត្តរមានជ័យ ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ បានសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ធ្វើការត្រួតពិនិត្យប្រគល់ ទទួលឧបករណ៍ និងតម្លើងតភ្ជាប់បណ្តាញប្រព័ន្ធ Video Conference នៅមណ្ឌលប្រតិបត្តិការ កងរាជអាវុធហត្ថខេត្ត តាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានធ្វើតេស្តសាកល្បងបច្ចេកទេសប្រើប្រាស់ បានរួចរាល់ជាស្ថាពរ។