ព្រះសីហនុ៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការជាមួយភ្នាក់ងារក្រុមហ៊ុនមិត្តហ្វូន ធ្វើការត្រួតពិនិត្យប្រគល់-ទទួលឧបករណ៍ និងតម្លើងតភ្ជាប់បណ្តាញប្រព័ន្ធ (Video Conference) នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានធ្វើតេស្តសាកល្បងបច្ចេកទេសប្រើប្រាស់ បានរួចរាល់ជាស្ថាពរ។