ក្រចេះ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការតម្លើងតភ្ជាប់បណ្តាញប្រព័ន្ធ Video Conference នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត តាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានធ្វើតេស្តសាកល្បងបច្ចេកទេសប្រើប្រាស់ បានរួចរាល់ជាស្ថាពរ។