ព្រៃវែង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះនិងក្រោយ ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកម្លាំងជំនាញការិយាល័យព្រទណ្ឌ កងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោកអនុសេនីយ៍ ទេស ដាវីដ នាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការសើបអង្កេតស្រាវជ្រាវ រួចកំណត់បានមុខសញ្ញាជនសង្សយ័ដែលប្រព្រឹត្តអំពើរ ល្មើសខាងលើ និងបានឃាត់ខ្លួនជនសង្សយ័បានម្នាក់ឈ្មោះ យ៉ែម និត ភេទប្រុសអាយុ ២៥ឆ្នាំមុខរបរមិនពិតប្រាក រស់នៅភូមិពញាលៀង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តធ្វើកំពុងបន្តតាមនីតិវិធី ។