You are currently viewing ជនសង្ស័យករណីគ្រឿងញៀន ចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងបង្ក្រាបបាន!

ជនសង្ស័យករណីគ្រឿងញៀន ចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងបង្ក្រាបបាន!

ព្រៃវែង៖ ដោយបានការអនុញ្ញាត ពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងបានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង នៅម៉ោង ១២ និង ៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក គឹម ផានី មេបញ្ជការរងបានចាត់តាំងកំម្លាំង ចុះបង្ក្រាបករណីជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ ស្វាយចារ ឃុំអង្គររាជ្យ និង នៅចំណុចភូមិសទ្ឌារ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ និងដកហូវវត្ថុតាងម្សៅក្រាមពណ៌សចំនួន ៤កញ្ចប់, ម៉ូតូចំនួន ០២គ្រឿង និងទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ។