ឧត្តរមានជ័យ ៖ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាមូលនិធិកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៨,៤៩៧,៥០០ រៀល ប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក ម៉ន សារ៉េត ជំនួយការការិយាល័យបុគ្គលិក មន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដល់គេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។