កោះកុង ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយលោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង បានសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ធ្វើការត្រួតពិនិត្យប្រគល់ ទទួលឧបករណ៍ និងតម្លើងតភ្ជាប់បណ្តាញប្រព័ន្ធ Video Conference នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានធ្វើតេស្តសាកល្បងបច្ចេកទេសប្រើប្រាស់ បានរួចរាល់ជាស្ថាពរ។