You are currently viewing នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិ តាមជួយបីបាច់ថែរក្សា
និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់
៨៦ ឆ្នាំឈានចូល ៨៧ ឆ្នាំក្នុងឱកាសដ៏សិរីមង្គលប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយនេះ
យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត
ចំពោះ សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ដែលតែងតែយកអស់
កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ក្នុងការចូលរួមចំណែកកសាង
និងអភិវឌ្ឍន៍មាតុភូមិអង្គរជាទីស្នេហានៃយើងទាំងអស់គ្នានាពេលកន្លងទៅ។
ឆ្លៀតក្នុងឱកាសដ៏សែននក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា
សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធ
ទាំងឡាយក្នុងលោកតាមជួយថែរក្សាអភិបាល ប្រោះព្រំសព្វសាធុការពរជ័យគ្រប់ប្រការចំពោះ សម្ដេចអគ្គមហាពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរ
ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕សូមគោរពជូនពរពី
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ
ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់