You are currently viewing លោកជំទាវ ដួង វណ្ណា អញ្ជើញសំណេះសំណាលជាមួយនាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង

លោកជំទាវ ដួង វណ្ណា អញ្ជើញសំណេះសំណាលជាមួយនាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀងព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ដួង វណ្ណា និងលោកជំទាវ ពៅ សុភាព តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណដល់កម្លាំងប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ និងកម្លាំងបង្ការពន្លត់អគ្គីភ័យ ដែលបានចេញអន្តរាគមន៍ ពន្លត់អគ្គិភ័យឆេះផ្ទះមន្ត្រីសាលាដំបូងខេត្ត កាលពីវេលាម៉ោង ១៨:០០ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្នុងឱកាសនោះលោកជំទាវ បានឧបត្ថម្ភថវិកាដល់កម្លាំងប្រតិបត្តិការក្នុងម្នាក់ៗ ចំនួន ៣០,០០០៛ (បីម៉ឺនរៀល)៕