ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង ដំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំសហការី ចុះជួបសំណេះសំណាល សួរសុខទុក្ខ ដល់គ្រួសារលោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលម្តាយបង្កើតរបស់លោក បានទទួលមរណៈភាព នៅវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ និងនាំយកនូវបច្ច័យលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៤.០០០.០០០រៀល ចូលរួមចំណែក និងរំលែកទុក្ខជាមួយគ្រួសារសព ស្ថិតក្រុមទី៦៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។