ឧត្តរមានជ័យ៖ នៅវេលាម៉ោង ៣ និង ៤០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាអាវុអហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក អនុសេនីយ៍ឯក ហើន សំបោន មេការរងស្រុកអន្លង់វែងចុះឃាត់រថយន្តចំនួន០១គ្រឿងម៉ាក(ហ៊ីយ៉ាន់ដាយ) ពាក់ស្លាកលេខ ព្រៃវែង ៣A.០៧៧៥ ដឹកឈើប្រភេទលេខ២ មានខ្នាតដូចខាងក្រោម ១/០,០៥×០,១៥×៨×៩ដុំ=០,៥៤០ម៉ែត្រគូប ២០,០៥×០,១៥×៧×៥៣ដុំ=២,៧៨២ម៉ែត្រគូប ៣/០,០៥×០,១៥×៦×១៥១ដុំ=៦,៧៩៥ម៉ែត្រគីប សរុបចំនួន ១០,១១៧ម៉ែត្រគូបនៅចំណុច ភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (អ្នកបើកបរបានរត់គេចខ្លួនបាត់)។
និងនៅវេលាម៉ោង ៥ និង ៣០ នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថកអន្លង់វែងដឹកនាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយនគរបាលចារកម្មប្រចាំខេត្តឧត្តរមានជ័យដឹកនាំបញ្ជារួម ដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យចុះឃាត់រថយន្តម៉ាកក្រេនតូ ធុនធំពាក់ស្លាកលេខ កំពង់ចាម ៣A៧២៥០ដឹកឈើប្រភេទលេខ២១/ខ្នាត០,៥×០,១៥×៦×២៤ដុំ =១,០៨០ម៉ែត្រគូប.២/០,៥×០,១៥×៧×៣៣ដុំ=១,៧៣២៥ម៉ែត្រគូប.៣/០,០២×០,២៥×៤×៣៥សន្លឹក=០,៧២០០ម៉ែត្រគូបសរុបចំនួន ៤,៦៤៩៥ ម៉ែត្រគូបព្រមទាំងធ្វើការឃាត់អ្នកបើកបរ និង អ្នករួមដំណើចំនួន០៣នាក់ផងដែរ។
បច្ចុប្បន្នមន្ត្រីជំនាញបានបន្តតាមនីតិវិធី។