ប៉ៃលិន៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ កែវ ឌីណា មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ អឹម ណែវ នគរបាល ខេត្តប៉ៃលិន ដល់គេហដ្ឋាននៃសព ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងនាំយកបច្ច័យចំនួន ១.០០០.០០០៛ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ។