តាកែវ៖ វេលម៉ោង ១០ និង ៣០ នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ ដឹកនាំ ដោយលោកវរសេនីយ៍ត្រីឈុន សុមេធា នាយការិយាល័យ និងដោយមានសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សាតធាតុញៀនដោយខុសច្បាប់នៅ ភូមិថ្នល់បត់សង្កាត់រកកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច។