រតនគិរី៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគីរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានប្រគល់ថវិកាឧបត្តម្ភចំនួន ១.២២០.០០០រៀល ជូនលោក អនុសេនីយ៍ គិត គង់ នាយការិយាល័យសន្តិសុខផ្ទៃក្នុង ដែលទើបនឹងមកពីសម្រាកព្យាបាលជំងឺ (វះកាត់ក្តោងច្រមុះពុករលួយ) នៅមន្ទីរពេទ្យព្រះកតុមាលា កាលពីទី២២ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។