សៀមរាប៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីអាវុធហត្ថខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និង នាំយកថវិកាចូលរួមបុណ្យសព លោក វរសេនីយ៍ត្រី ទុំ ទាវ មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរជុំ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ០២ និង ៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ ស្ថិតនៅ ភូមិប្រាំដំឡឹង ឃុំ តាសោម ស្រុកអង្គរជុំ ខេត្ត សៀមរាប។