តាកែវៈ វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី៣០ ខែមុថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើង នៅចំណុចផ្ទះសំណាក់ ធម្មជាតិ២ ស្ថិតក្នុងភូមិ អង្គតាកុប
ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។ កម្លាំងបានរៀបរាប់ប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ហែម បូណា ហៅពៅ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ ភូមិ ស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ។ កម្លាំងបានបន្តទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ម្សៅក្រាមប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ ដែលមានទម្ងន់ស្មើ ០.១៥ក្រាម
០២. ម៉ូតូចំនួន០១គ្រឿង
០៣. ទូរស័ព្ទចំនួន០២គ្រឿង និងសំភារះ សំរាប់ជក់ មួយចំនួន។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូលខ្លួនទៅសួរនាំ និងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
