ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង និង ការងារស្រាវជ្រាវវាយតម្លៃភាពមិនប្រក្រតីរបស់យោធិននៃកងរាជអាវុធហត្ថ។កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការរង,នាយរងសេនាធិការ,ស្នងការ,ស្នងការរង,នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល,នាយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ,មេបញ្ជាការ,មេបញ្ជាការរងកងរាជអាវុធហត្ថតាមបណ្តរាជធានី-ខេត្ត នាយការិល័យជំនាញ,មេបញ្ជាការវរកងអន្តរាគមន៍ទាំង៦ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕