គ្រួសារទីទល់ក្របានទទួលអំណោយពីលោក ឧត្តមសេនីយ៍ មេបញ្ជាការអាវុធហត្ថខេត្តខេត្តសៀមរាប

លោក វរេនីយត្រី ជា ស៊ីណា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពួក តំណាងលោក ឧត្តសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់គ្រួសារចាស់ជរាទីទាល់ក្រ ជួបការលំបាក ១ គ្រួសារនៅភូមិត្រពាំស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប សម្ភារៈរួមមានៈ អង្កចំនួន ២ ការ៉ុងស្មើ ៤០ គីឡូក្រាម, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យូរ, ទឹកបរិសុទ្ធ៥យូរ, មី ១កេះ, សារ៉ុង ២, មុង ២ និងថវិការចំនួន២០០.០០០រៀល។