You are currently viewing កម្លាំងអាវុធហត្ថ សហការបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត

កម្លាំងអាវុធហត្ថ សហការបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត

ពោធិ៍សាត់៖ នៅវេលាម៉ោង ១២ និង ០៣នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និង កម្លាំងមូលដ្ឋាន អាវុធស្រុកវាលវែង កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងបរិស្ថាននិងដោយមានការសម្របសម្រួលពីលោក លី សុភារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ពោធិ៍សាត់ បានចុះបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅចំណុចភូមិ/ឃុំក្រពើពីរ ស្រុកវាលវែង ដោយបានដកហូតឈើវល្លិ៍យោង, ឈើខ្វាវ, ឈើរាជកុលចំនួន ៩៧ដុំ ស្មើនឹង ៦,២០៥ ម៉ែត្រីគុណ និងតាបវាល ១គ្រឿង (ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស។