កណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រជុំជួរមេបញ្ជាការ ការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅការងារ ខែមិថុនា ឆ្នាំ២០២០ និងបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការលើការងារជំនាញ ពិភាក្សាបង្កើតក្រុមប្រឹក្សាប្រលងប្រណាំង ស្រាវជ្រាវយោធិន និងផ្សព្វផ្សាយការងារផែនការផ្សេងៗមួយចំនួនទៀត។