ប៉ៃលិន៖ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនៅអំណោយ និងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត មានថវិកាចំនួន ១.៥១០.០០០រៀល សារ៉ុង១ ក្រម៉ា១ ទៅប្រគល់ជូនភរិយាលោក អនុសេនីយ៍ត្រី ម៉ោល សរ ជំនួយការការិយាល័យទំនាក់ទនងសាធារណៈ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលភរិយាលោកទើបនឹងសម្រាលកូនកាសពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមង្អែកខេត្តប៉ៃលិន។