You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ០១លើក ស្ថិតនៅចំណុចភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ស្របពេលជនសង្ស័យកំពុងធ្វើដំណើរតាមដងផ្លូវ។ កម្លាំងបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. រថយន្តចំនួន០១ គ្រឿង
០២. ឈើប្រភេទបេងចំនួន ០៤ផ្ទាំង
វត្ថុតាងខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងកសាងសំណុំរឿង បញ្ចូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។
v

vv