តាកែវ៖ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជាសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី ឃី ណូ អនុប្រធានមន្ទីរហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តតាកែវ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក ក៏បាននាំយកនូវថវិកាមូលនិធិមហាគ្រូសារ កងរាជអាវុធហត្ថខេត្ត ចំនួន ១២៣.០០០០៛ និង ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនផងដែរ។