You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កំពង់ចាម៖ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅការងារ ខែមិថុនា ឆ្នាំ២០២០ និងការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការលើការងារជំនាញពិភាក្សាបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំង និងផ្សព្វផ្សាយការងារផែនការផ្សេងៗមួយចំនួនទៀត។