You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆាបឆេះហាងលក់កុំព្យូទ័រ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆាបឆេះហាងលក់កុំព្យូទ័រ

ព្រះសីហនុ៖ នៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះអគ្គីភ័យឆាបឆេះហាងលក់កុំព្យូទ័រ មានស្លាកយីហោឈ្មោះ កុំព្យូទ័រ ខឹហ្វា តាមបណ្តោយផ្លូវឯករាជ្យ ស្ថិតនៅក្រុម២ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះជួយអន្តរាគមន៍ សង្រ្គោះបាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ។ ប្រតិបត្តិការសង្រ្គោះខាងលើនេះសមត្ថកិច្ចចម្រុះបានប្រើប្រាស់ឡានទឹកអស់ ចំនួន០៩ឡាន រថយន្ត អាវុធហត្ថខេត្ត ចំនួន០២ឡាន រថយន្តអាវុធហត្ថក្រុង ចំនួន០១ឡាន រថយន្ត ស្នងការនរគបាលខេត្ត ចំនួន ០៤ឡាន រថយន្ត កំពង់ផែអន្តរជាតិស្វយ័តក្រុង ចំនួន០២ឡាន
មូលហេតុ នៃការឆេះ ពុំទាន់ដឹងច្បាស់នៅឡើយ រីឯទំហំការខូតខាត ឆេះសម្ភារ:ប្រើប្រាស់ស្ទើរទាំងស្រុង ចំណែកអគ្គីភ័យត្រូវបានពន្លត់ឲ្យរលត់ទៅវិញ នៅម៉ោង១៧:០០នាទីល្ងាច ថ្ងៃទីខែឆ្នាំដដែល។