កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃភាពមិនប្រក្រតីរបស់យោធិននៃកងរាជអាវុធហត្ថខេត្ត។ វត្តមានចូលរួមមាន លោកនាយរងសេនាធិការ,ប្រធានមន្ទីរស្តីទីទាំង៥,មេបញ្ជាការ មូលដ្ឋាន ក្រុង/ស្រុក ទាំង៨ ប្រធានស្នាក់ការសន្តិសុខ,តំណាងមេបញ្ជាការ កងអនុសេនាធំចល័ត ។