You are currently viewing វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យ បំភន្ដ័អក្ខរៈ ស្នងការដ្ឋានផែនការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ទោ សុវណ្ណ សុណ្ណារី នាយផ្នែក បំភន្ដ័អក្ខរៈ ស្នងការដ្ឋានផែនការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងនោះផងដែរ លោក នាយការិយាល័យ បាននាំយកនូវថវិកាចំនួន ៣.០០០.០០០រៀលប្រគល់ជូនផងដែរ។